អំពីខ្សែទូរសព្ទជំនួយប៉ូលីស
ខ្សែទូរសព្ទជំនួយប៉ូលីសអនុញ្ញាតឲ្យអ្នករាយការណ៍ពីបទឧក្រិដ្ឋ ឬព្រឹត្តិការណ៍ផ្សេងៗដែលមិនបន្ទាន់ 24ម៉ោងក្នុងមួយថ្ងៃ និងប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។
ចូររក្សាទុកលេខ 131 444 នៅក្នុងបញ្ជីទំនាក់ទំនង ទូរសព្ទរបស់អ្នកដើម្បីងាយស្រួលចូលប្រើ។
ក្នុងករណីបន្ទាន់ សូមទូរសព្ទទៅលេខសូន្យបីដង (000)
ខ្សែទូរសព្ទជំនួយប៉ូលីសអាចជួយអ្នកលើរឿងរ៉ាវដែលមិនបន្ទាន់ប៉ុណ្ណោះ។ ក្នុងករណីបន្ទាន់ អ្នកគួរតែទូរសព្ទទៅលេខសូន្យបីដង (000) ដើម្បីហៅប៉ូលីសភ្លាមៗ។
ប្រសិនបើអ្នកមិនចេះនិយាយភាសាអង់គ្លេសទេ អ្នកអាចទូរសព្ទទៅលេខសូន្យបីដង (000) ហើយស្នើសុំ “ប៉ូលីស” “អគ្គិភ័យ” ឬ “រថយន្តសង្គ្រោះបន្ទាន់”។
ពេលណាបានភ្ជាប់ខ្សែទូរសព្ទហើយ សូមបន្តរង់ចាំនៅតាមទូរសព្ទដើម្បីស្នើសុំអ្នកបកប្រែផ្ទាល់មាត់។
ការរាយការណ៍ជាភាសារបស់អ្នក
អ្នកអាចទូរសព្ទទៅលេខ 131 444 ដើម្បីរាយការណ៍ពីបទឧក្រិដ្ឋ ឬព្រឹត្តិការណ៍អ្វីមួយដែលបន្ទាន់។ ពេលអ្នកទូរសព្ទទៅ ពួកគេនឹងឆ្លើយជាភាសាអង់គ្លេស។
ដើម្បីរាយការណ៍ជាភាសារបស់អ្នក សូមចុចលេខមួយ (1) ឬបន្តនៅរង់ចាំតាមទូរសព្ទដើម្បីនិយាយជាមួយអ្នកលើកទូរសព្ទ ហើយស្នើសុំអ្នកបកប្រែផ្ទាល់មាត់ដែលអ្នកចូលចិត្ត។
គ្រប់ការហៅទៅខ្សែទូរសព្ទជំនួយប៉ូលីសត្រូវបានថតសំឡេងទុក និងរក្សាទុកដោយវិចថូរៀប៉ូលីស។
នេះគឺសម្រាប់ទាំងការបណ្តុះបណ្តាល ហើយប្រសិនបើតម្រូវការ គឺសម្រាប់គោលបំណងត្រួតពិនិត្យ។
នៅពេលដែលយើងដំណើរការរបាយការណ៍របស់អ្នកហើយ អ្នកនឹងទទួលបានការជូនដំណឹងមួយ ជាមួយនឹងព័ត៌មានជំនួយ និងលេខយោងប៉ូលីសមួយ។
នេះនឹងត្រូវបានផ្ញើតាមអ៊ីម៉េល ឬតាមប្រៃសណីយ៍។
បទឧក្រិដ្ឋ និងព្រឹត្តិការណ៍មិនបន្ទាន់
ឧទាហរណ៍នៃបទឧក្រិដ្ឋ និងព្រឹត្តិការណ៍មិនបន្ទាន់ដែលអ្នកអាចរាយការណ៍ទៅខ្សែទូរសព្ទជំនួយប៉ូលីសរួមមាន ៖
-
កង់ ទ្រព្យសម្បត្តិដែលចោរលួចពីរថយន្តរបស់អ្នក ឬរបស់របរផ្សេងៗទៀតដែលមានតម្លៃរហូតដល់ទៅ 5000 ដុល្លារ
-
បាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួននៅរដ្ឋវិចថូរៀដែលមានតម្លៃរហូតដល់ទៅ 5000 ដុល្លារ
-
ការខូចខាតដល់ទ្រព្យសម្បត្តិរបស់អ្នកដោយរួមទាំងគំនូសលើជញ្ជាំង មានតម្លៃរហូតដល់ទៅ 5000 ដុល្លារ។
-
សូមជូនដំណឹងដល់ប៉ូលីសពេលអ្នកមិននៅផ្ទះ
រាយការណ៍តាមអនឡាញ
អ្នកក៏អាចរាយការណ៍ពីបទឧក្រិដ្ឋ ឬព្រឹត្តិការណ៍មិនបន្ទាន់បានដែរតាមរយៈ របស់យើង (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។
ផ្តល់ព័ត៌មានដល់អ្នកបញ្ឈប់ឧក្រិដ្ឋកម្ម (Crime Stoppers)
សម្រាប់ព័ត៌មានអំពីរបៀបរាយការណ៍តាមអនឡាញទៅ អ្នកបញ្ឈប់ឧក្រិដ្ឋកម្ម (Crime Stoppers) ជាភាសាផ្សេងៗ សូមចូលមើលគេហទំព័រ Crime Stoppers .
ជំនួយការបកប្រែនៅការិយាល័យប៉ូលីសក្នុងតំបន់របស់អ្នក
ការិយាល័យប៉ូលីសក្នុងតំបន់របស់អ្នក អាចផ្តល់ជំនួយការបកប្រែភាសាតាមរយៈការប្រើប្រាស់ទូរសព្ទទៅកាន់សេវាកម្មបកប្រែភាសា ប្រសិនបើអ្នកត្រូវការជំនួយដើម្បី ៖
- រាយការណ៍ពីបទឧក្រិដ្ឋ
- តាមដានបច្ចុប្បន្នភាពស្តីពីស្ថានភាព (ឧ. តាមដានឧប្បត្តិហេតុដែលអ្នកបានរាយការណ៍)
- ដោះស្រាយបញ្ហានានាទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារ
Reviewed 05 September 2023